Author: admin

សេចក្ដីប្រកាសព័ត៌មាន – ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ | Press Release – January 14, 2017
14 Jan

On January 14, 2017, Zaman Co Ltd held a meeting with our schools’ parents, students, staff and board members to brief them about the Company’s recent updates. The
company’s major share is now owned by Her Excellency Chea Sophakanny, the new Chairwoman.

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសាលាអន្តរជាតិ- ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ | CIS (Council of International Schools) Statement – 30 August 2016
30 Aug

រៀបចំអនាគត នៃការអប់រំអន្តរជាតិ CIS ក្រុមប្រឹក្សាសាលាអន្តរជាតិ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្មវត្ថុ៖ សាលាអន្តរជាតិហ្សាម៉ាន់ កម្ពុជា – សមាជិកភាព និងការទទួលស្គាល់ ឋានៈបេក្ខភាពជាមួយក្រុមប្រឹក្សាសាលាអន្តរជាតិ ជូនចំពោះអ្នកដែលពាក់ព័ន្ធ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបលោកអ្នកថា សាលាអន្តរជាតិហ្សាម៉ាន់ ដែលមានទីតាំងនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមាជិកមួយដែលមានស្ថានភាពល្អរបស់ក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS)។ CIS គឺជាអង្គការសមាជិកភាពសកលមិនស្វែងរកប្រាក់ចំណេញមួយនៃសាលាជាសមាជិកចំនួនប្រហែល ៧០០ និងសាកលវិទ្យាល័យ/មហាវិទ្យាល័យចំនួន ៤៩០ នៅក្នុងប្រទេសចំនួន ១១៤។ អង្គការនេះមានអត្ថិភាពដើម្បីផ្តល់សេវាដល់សមាជិកទាំងឡាយរបស់ខ្លួន ជាពិសេសសេវាទទួលស្គាល់ដែលផ្តល់ជូនសាលានូវដំណើរការកែលម្អ និងទទួលស្គាល់។ បច្ចុប្បន្ន សាលាជាសមាជិករបស់ CIS ចំនួនជាង ៤៦០ ត្រូវបានផ្តល់នូវឋានៈនៃការទទួលស្គាល់ ក្រោយពីស្វ័យសិក្សាលម្អិតដែលត្រូវបានណែនាំ និងការវាយតម្លៃយ៉ាងល្អិតល្អន់ដោយក្រុមការងារចុះទស្សនកិច្ច។ បញ្ជីពេញលេញនៃសាលាជាសមាជិករបស់ CIS រួមទាំងឋានៈនៃការទទួលស្គាល់នៃសាលាទាំងនេះ អាចរកមើលបាននៅក្នុងសៀវភៅបញ្ជីអាសយដ្ឋានសមាជិកភាពរបស់ CIS នៅពេលណាក៏បាន។ ក្នុងនាមជាសមាជិករបស់ CIS សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាមួយក្នុងចំណោមសាលាទាំង ៧០០ ដែលបំពេញតាមស្តង់ដារសមាជិកភាពខ្ពស់របស់ក្រុមប្រឹក្សា ទាក់ទងនឹងប្រតិបត្តិការសាលា ការគ្រប់គ្រង កម្មវិធីសិក្សា និងការយកចិត្តទុកដាក់ចំពោះសិស្ស ព្រមទាំងក្រមសីលធម៌របស់ […]

សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា – ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ | CHEA (Cambodian Higher Education Association) Statement – 27 August 2016
27 Aug

សេចក្ដីថ្លែងការណ៍ របស់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា   កាលពីថ្ងៃច័ន្ទ ទី២២​ ខែសីហា ឆ្នាំ២០១៦ អ្នកការទូតជាន់ខ្ពស់ តួកគី ប្រចាំកម្ពុជា បានជួបជាថ្មីជាមួយមន្ត្រីការទូតជាន់ខ្ពស់កម្ពុជា ហើយបានស្នើសុំផ្ទាល់មាត់ជាថ្មីម្ដងទៀត ឱ្យរាជរដ្ឋាភិបាលកម្ពុជា បិទសាលារៀន និង សាកលវិទ្យាល័យ ហ្សាម៉ាន់ នៅកម្ពុជា។ សាលារៀន និង សាកលវិទ្យាល័យ ហ្សាម៉ាន់ គឺជាគ្រឹះស្ថានឯកជនដែលទទួលបានច្បាប់ពីកម្ពុជាដើម្បីវិនិយោគលើវិស័យអប់រំ និង ជាសមាជិក សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងដែលកំពុងដំណើរការបណ្ដុះបណ្ដាលសិស្ស និង និស្សិត ដោយគោរពតាមច្បាប់នៅកម្ពុជា។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាយល់ឃើញថា ការស្នើឱ្យបិទគ្រឹះស្ថានសិក្សាឯកជនហ្សាម៉ាន់ ដោយអ្នកការទូតជាន់ខ្ពស់ តួកគី ដោយពុំទាន់មានភ័ស្តុតាងច្បាស់លាស់ គឺមានចារឹតពុំទាន់ត្រឹមត្រូវតាមច្បាប់កម្ពុជានៅឡើយ ហើយថែមទាំងធ្វើឱ្យមានភាពភ័យព្រួយដល់អនាគតភាពជាសិស្ស និង និស្សិត កម្ពុជា ដែលកំពុងតែសិក្សាក្នុងគ្រឹះស្ថានអប់រំនេះផងដែរ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមអំពាវនាវដល់ អ្នកគ្រប់គ្រង បុគ្គលិក កម្មករ លោកគ្រូ អ្នកគ្រូ សាស្រ្តចារ្យ និងមាតាបិតា រួមទាំងអាណាព្យាបាល សូមមេត្តាស្ងាត់ស្ងៀម និងបន្តដំណើរបង្រៀន និង​ […]

សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ស្ដីពីការចោទប្រកាន់ – ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ | ZIS (Zaman International School) Statement Regarding Accusations – 18 July 2016
18 Jul

សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ ឆ្លើយតបទៅនឹងសារព័ត៌មានលើការចោទប្រកាន់នៅ​ក្នុងសន្និសីទ​កាសែតរបស់ស្ថានទូតទួរគីនៅថ្ងៃទី១៨/០៧/២០១៦ ដោយផ្អែកទៅលើការចុះផ្សាយទាក់់ទិនទៅនឹងសន្និសីទកាសែតរបស់ស្ថានទូតទួរគី យើងចាំបាច់ត្រូវជម្រាបជូន និងឆ្លើយតបទៅនឹងសំនួរនានាដើម្បីលុបបំបាត់ចម្ងល់ទាំងឡាយ។ ជាបឋមក្នុងនាមក្រុមហ៊ុនហ្សាម៉ាន់ យើងខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមរដ្ឋប្រហា​នៅប្រទេសទួរគី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ យើងខ្ញុំមានជំនឿលើលិទ្ធិប្រជាធិបតេយ្យ ហើយយើងគិតថា រដ្ឋាភិបាលគួរត្រូវបង្កើតឡើងឆ្លងកាត់ការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌។ យើងខ្ញុំមិនមានការគាំទ្រការចូលរារាំងរបស់ក្រុមយោធាណាមួយ ព្រោះអ្នកទាំងអស់គ្នានៅក្នុងប្រទេសទួរគី អាចនឹងទទួលរងគ្រោះជាខ្លាំងចំពោះការប៉ុនប៉ងដ៏ សាហាវនេះ។​ យើងមានអារម្មណ៍សោកស្តាយ​ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់​ ដែលសំដៅមកសាលាយើងដែលបានដំណើរការជាង២០ឆ្នាំមកហើយ ថាជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏សាហាវនេះ។ ខាងក្រោមគឺជាសំណួរ និងចម្លើយឆ្លើយតបនឹងចម្ងល់របស់សាធារណជន។ ១.​តើសាលាហ្សាម៉ាន់មានទំនាក់ទំនងជាមួយលោក ហ្វេធូឡា ហ្គូឡិនដែរឬទេ? សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាអន្តរជាតិឯករាជ្យមួយនៅក្នុងប្រទេសកម្ពុជា ដែលមានសិស្សចុះឈ្មោះចំនួនប្រហែល ២០០០ នាក់ ដែលកំពុងសិក្សាថ្នាក់មតេយ្យ ថ្នាក់បឋមសិក្សា ថ្នាក់វិទ្យាល័យ និងថ្នាក់សាកល​វិទ្យា​ល័យ​​​​​​។ សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលសាលា។ បុគ្គលិករដ្ឋបាល និងលោកគ្រូអ្នកគ្រូដែលធ្វើការក្នុងសាលាតំណាងអោយប្រទេសចំនួន ១៥ ផ្សេងៗគ្នា មានបទពិសោធន៍ក្នុងការបង្រៀនជាង ១០ ឆ្នាំមកហើយ។ ចំពោះចក្ខុវិស័យរបស់យើង គឺខិតខំប្រឹងប្រែងលើកតម្កើងបុគ្គលម្នាក់ៗឲ្យមានការរួមចំណែកក្នុងពិភពលោក ក្លាយជាបុគ្គលរឹងប៉ឹង មានការគោរពអ្នកដទៃក្នុងនាមបុគ្គល ជាក្រុម ជាពលរដ្ឋប្រទេសខ្លួន និងជាសមាជិកនៃសង្គមពិភពលោកទាំងមូល។ ស្ថាបនិករបស់សាលាអន្តរជាតិហ្សាម៉ាន់ បានចាប់ផ្តើមស្ថាបនាសាលាដោយផ្អែកលើស្មារតី និងទស្សនៈវិស័យពី​ លោក ហ្វេធូឡា ហ្គូឡិន។ ប៉ុន្តែលោក ហ្គូឡិន មិនដែល​មានការចូលរួមក្នុងការងាររដ្ឋបាល ឬ ជាម្ចាស់ស្របច្បាប់ណាមួយរបស់សាលាហ្សាម៉ាន់ឡើយ គឺគាត់មិនដែលបានផ្តល់ការសម្រេចចិត្តណាមួយក្នុងការបង្កើត ឬ ក្នុងដំណើការសាលានេះទេ។ សរុបមកអ្វីដែលទាក់ទងនឹងលោក ហ្គូឡិន គឺគ្រាន់តែស្មារតី និងទស្សនៈវិស័យតែប៉ុណ្ណោះ។ សាលាត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រសួងអប់រំយុវជន និងកីឡា ដែលដំណើរក្រោមក្រុមហ៊ុនហ្សាម៉ាន់ដែលចុះឈ្មោះនៅក្នុងបញ្ជីរបស់ក្រសួងពាណិជ្ជកម្មផងដែរ។ ដូច្នេះសាលានេះ គឺជាសាលារបស់ប្រជាជនកម្ពុជា […]