សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា – ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ | CHEA (Cambodian Higher Education Association) Statement – 27 August 2016

សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា – ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ | CHEA (Cambodian Higher Education Association) Statement – 27 August 2016

សេចក្ដីថ្លែងការណ៍

របស់

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

 

កាលពីថ្ងៃច័ន្ទ ទី២២​ ខែសីហា ឆ្នាំ២០១៦ អ្នកការទូតជាន់ខ្ពស់ តួកគី ប្រចាំកម្ពុជា បានជួបជាថ្មីជាមួយមន្ត្រីការទូតជាន់ខ្ពស់កម្ពុជា ហើយបានស្នើសុំផ្ទាល់មាត់ជាថ្មីម្ដងទៀត ឱ្យរាជរដ្ឋាភិបាលកម្ពុជា បិទសាលារៀន និង សាកលវិទ្យាល័យ ហ្សាម៉ាន់ នៅកម្ពុជា។

សាលារៀន និង សាកលវិទ្យាល័យ ហ្សាម៉ាន់ គឺជាគ្រឹះស្ថានឯកជនដែលទទួលបានច្បាប់ពីកម្ពុជាដើម្បីវិនិយោគលើវិស័យអប់រំ និង ជាសមាជិក សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងដែលកំពុងដំណើរការបណ្ដុះបណ្ដាលសិស្ស និង និស្សិត ដោយគោរពតាមច្បាប់នៅកម្ពុជា។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាយល់ឃើញថា ការស្នើឱ្យបិទគ្រឹះស្ថានសិក្សាឯកជនហ្សាម៉ាន់ ដោយអ្នកការទូតជាន់ខ្ពស់ តួកគី ដោយពុំទាន់មានភ័ស្តុតាងច្បាស់លាស់ គឺមានចារឹតពុំទាន់ត្រឹមត្រូវតាមច្បាប់កម្ពុជានៅឡើយ ហើយថែមទាំងធ្វើឱ្យមានភាពភ័យព្រួយដល់អនាគតភាពជាសិស្ស និង និស្សិត កម្ពុជា ដែលកំពុងតែសិក្សាក្នុងគ្រឹះស្ថានអប់រំនេះផងដែរ។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមអំពាវនាវដល់ អ្នកគ្រប់គ្រង បុគ្គលិក កម្មករ លោកគ្រូ អ្នកគ្រូ សាស្រ្តចារ្យ និងមាតាបិតា រួមទាំងអាណាព្យាបាល សូមមេត្តាស្ងាត់ស្ងៀម និងបន្តដំណើរបង្រៀន និង​ រៀនរបស់ខ្លួន ឱ្យបានជាប់លាប់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលយើងដោះស្រាយ។

ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅតែគាំទ្រគ្រឹះស្ថានអប់រំ ហ្សាម៉ាន់ ដែលជាសមាជិកសមាគម ក្នុងដំណើរការអប់រំតាមច្បាប់របស់កម្ពុជាដដែល។

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៦

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

STATEMENT
OF
THE CAMBODIAN HIGHER EDUCATION ASSOCIATION
 

On Monday, 22 August 2016 the senior diplomat of Turkey to Cambodia renewed his meeting with the senior diplomat of Cambodia and once again orally requested the Royal Government of Cambodia to shut down Zaman School and University in Cambodia.

Zaman School and University are private establishments legally authorized by Cambodia to invest in the education sector and a member of the Cambodian Higher Education Association and is being in the operation of training students in compliance with the law of Cambodia.

As far as the Cambodian Higher Education Association is concerned, the request to close Zaman private educational establishment made by the senior diplomat of Turkey without clear evidence is yet of appropriate nature according to the law of Cambodia and poses apprehension for the future of Cambodian students who are learning in this educational establishment.

The Cambodian Higher Education Association hereby calls on the management, staff, workers, teachers, professors, students and parents as well as guardians to kindly remain calm and proceed with their teaching and study on a regular basis and leave it to the Royal Government of us to settle.

Whatever the circumstances, the Cambodian Higher Education Association maintains its support for Zaman educational establishment, which is a member of the association, in its education process according to the law of Cambodia.

Phnom Penh Capital, 27 August 2016

Cambodian Higher Education Association

Comments are closed.