សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសាលាអន្តរជាតិ- ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ | CIS (Council of International Schools) Statement – 30 August 2016

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសាលាអន្តរជាតិ- ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ | CIS (Council of International Schools) Statement – 30 August 2016

រៀបចំអនាគត នៃការអប់រំអន្តរជាតិ CIS ក្រុមប្រឹក្សាសាលាអន្តរជាតិ

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦

កម្មវត្ថុ៖ សាលាអន្តរជាតិហ្សាម៉ាន់ កម្ពុជា – សមាជិកភាព និងការទទួលស្គាល់
ឋានៈបេក្ខភាពជាមួយក្រុមប្រឹក្សាសាលាអន្តរជាតិ

ជូនចំពោះអ្នកដែលពាក់ព័ន្ធ

ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបលោកអ្នកថា សាលាអន្តរជាតិហ្សាម៉ាន់ ដែលមានទីតាំងនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមាជិកមួយដែលមានស្ថានភាពល្អរបស់ក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS)។

CIS គឺជាអង្គការសមាជិកភាពសកលមិនស្វែងរកប្រាក់ចំណេញមួយនៃសាលាជាសមាជិកចំនួនប្រហែល ៧០០ និងសាកលវិទ្យាល័យ/មហាវិទ្យាល័យចំនួន ៤៩០ នៅក្នុងប្រទេសចំនួន ១១៤។ អង្គការនេះមានអត្ថិភាពដើម្បីផ្តល់សេវាដល់សមាជិកទាំងឡាយរបស់ខ្លួន ជាពិសេសសេវាទទួលស្គាល់ដែលផ្តល់ជូនសាលានូវដំណើរការកែលម្អ និងទទួលស្គាល់។ បច្ចុប្បន្ន សាលាជាសមាជិករបស់ CIS ចំនួនជាង ៤៦០ ត្រូវបានផ្តល់នូវឋានៈនៃការទទួលស្គាល់ ក្រោយពីស្វ័យសិក្សាលម្អិតដែលត្រូវបានណែនាំ និងការវាយតម្លៃយ៉ាងល្អិតល្អន់ដោយក្រុមការងារចុះទស្សនកិច្ច។

បញ្ជីពេញលេញនៃសាលាជាសមាជិករបស់ CIS រួមទាំងឋានៈនៃការទទួលស្គាល់នៃសាលាទាំងនេះ អាចរកមើលបាននៅក្នុងសៀវភៅបញ្ជីអាសយដ្ឋានសមាជិកភាពរបស់ CIS នៅពេលណាក៏បាន។

ក្នុងនាមជាសមាជិករបស់ CIS សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាមួយក្នុងចំណោមសាលាទាំង ៧០០ ដែលបំពេញតាមស្តង់ដារសមាជិកភាពខ្ពស់របស់ក្រុមប្រឹក្សា ទាក់ទងនឹងប្រតិបត្តិការសាលា ការគ្រប់គ្រង កម្មវិធីសិក្សា និងការយកចិត្តទុកដាក់ចំពោះសិស្ស ព្រមទាំងក្រមសីលធម៌របស់ CIS។

សមាជិកភាព CIS ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថាជាសាលាដែលមិនត្រឹមតែបំពេញតាមស្តង់ដារតឹងរ៉ឹងជាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍ និងការកែលម្អសាលាជាបន្តផងដែរ។ បច្ចុប្បន្ន សាលាអន្តរជាតិហ្សាម៉ាន់បានប្តេជ្ញាចិត្ត និងវិនិយោគយ៉ាងខ្លាំងលើការបំពេញតាមលក្ខខណ្ឌតម្រូវកាន់តែខ្ពស់ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សាលាដើម្បីទទួលបានការទទួលស្គាល់ពេញលេញពី CIS។
ប្រសិនបើលោកអ្នកមានបំណងស្វែងយល់បន្ថែមអំពីក្រុមប្រឹក្សាសាលាអន្តរជាតិ ខ្ញុំសូមអញ្ជើញលោកអ្នកចូលទស្សនាវែបសាយត៍របស់យើង៖ www.cois.org។

សូមទទួលនូវការជូនពរដ៏បវរពីខ្ញុំ។

បណ្ឌិត Graham Ranger
នាយកផ្នែកគាំទ្រ និងវាយតម្លៃសាលា
ក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS)

|

30 August, 2016

Subject: Zaman International School, Cambodia – Membership and Accreditation

Candidacy Status with the Council of International Schools

To whom it may concern,

I am pleased to inform you that Zaman International School, located in the city of Phnom Penh in the Kingdom of Cambodia, is a member in good standing of the Council of International Schools (CIS). CIS is a global non-profit membership organisation of approximately 700 member schools and 490 universities/colleges in 114 countries. The organisation exists to provide services to its members, notably the Accreditation Service which offers a school an improvement and recognition process. Presently, more than 460 CIS Member Schools have been granted accredited status following a directed comprehensive self-study and a rigorous evaluation by a Visiting Team.

A full list of CIS Member schools, including their Accreditation status, can be viewed in the CIS Membership Directory at any time. As a member of CIS, Zaman International School is one of these 700 schools that meet the Council’s high Membership Standards related to school operations, management, curriculum and care for students, as well as the CIS Code of Ethics. CIS Membership is recognised world-wide as meaning a school not only meets internationally- rigorous standards, but also makes a commitment to on-going school growth and improvement. Zaman International School is presently committed and heavily invested in meeting the even higher requirements to qualify for full school CIS accreditation.

If you wish to learn more about the Council of International Schools, I invite you to visit our

website: www.cois.org

With my best wishes,

Comments are closed.