សេចក្ដីថ្លែងការណ៍ស្ដីពី ការផ្លាស់ប្ដូរឈ្មោះសាលា និងការបង្កើតស្លាកយីហោថ្មី | Press Conference – Paragon International School Cambodia

សេចក្ដីថ្លែងការណ៍ស្ដីពី ការផ្លាស់ប្ដូរឈ្មោះសាលា និងការបង្កើតស្លាកយីហោថ្មី | Press Conference – Paragon International School Cambodia

សាលាអន្តរជាតិហ្សាម៉ាន់ ដែលជាគ្រឹះស្ថានអប់រំមួយដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមគ្រឹះស្ថានអប់រំដទៃទៀត បានចេញសេចក្ដីប្រកាសស្ដីពីការផ្លាស់ប្ដូរឈ្មោះដែលកំពុងប្រើប្រាស់បច្ចុប្បន្នទៅជា «សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា)» វិញ។  ការផ្លាស់ប្ដូរស្លាកយីហោថ្មីរបស់សាលា គឺជាការធ្វើទំនើបកម្មចាំបាច់ ដែលក្រុមប្រឹក្សាភិបាលសាលា មានមហិច្ឆតាចម្បង ក្នុងការបង្កើននូវកម្លាំង និងថាមពលថ្មី ឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់នៅក្នុងវិថីអប់រំ។

សេចក្ដីសម្រេចនេះត្រូវបានប្រកាសជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមប្រឹក្សាភិបាលកិត្តិយស ក្រោមការចាត់តាំងរបស់លោកជំទាវ ជា សុផាកន្នី ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់តែមួយគត់ របស់សាខាទាំងបីនៃសាលាអន្តរជាតិហ្សាម៉ាន់ និងសាកលវិទ្យាល័យហ្សាម៉ាន់។ ​​ក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសយកឈ្មោះ «សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា)»​ ដែលជាឈ្មោះដ៏ស័ក្តិសមទៅតាមអត្តសញ្ញាណនៃសារអប់រំរបស់សាលា។ រីឯសាកលវិទ្យាល័យត្រូវបានប្ដូរទៅជា «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​» ជំនួសវិញ។

ចាប់តាំងពីពេលដែលលោកជំទាវប្រធានបានទទួលសិទ្ធិពេញលេញលើការគ្រប់គ្រងគ្រឹះ ស្ថានអប់រំនេះ ក្រុមប្រឹក្សាភិបាលរបស់យើងយល់ឃើញថា ការផ្លាស់ប្ដូរយីហោសាលាគឺជាប្រការចាំបាច់ក្នុងការពាំនាំនូវកម្លាំងនិងថាមពលថ្មីឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់នៅក្នុងវិថីអប់រំ។

បន្ទាប់ពីការប្រឹក្សាយោបល់អស់រយៈពេលយ៉ាងយូរមក ក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសយកឈ្មោះ «សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា)»​ វិញ ដែលជាឈ្មោះដ៏ស័ក្តិសមទៅតាមអត្តសញ្ញាណនៃសារអប់រំរបស់សាលា។ រីឯសាកលវិទ្យាល័យត្រូវបានប្ដូរទៅជា «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​» ជំនួសវិញ។

សូមបញ្ជាក់ផងដែរថា សាលានៅតែបន្តនូវកម្មវិធីអប់រំពីរភាសាដដែល ដោយសិស្សអាចសិក្សាទាំងកម្មវិធីសិក្សាជាតិ និងអន្តរជាតិ។ សិស្សថ្នាក់អន្តរជាតិ ត្រូវប្រឡងតេស្ដខេមប្រ៊ីជ ខណៈដែលសិស្សកំពុងសិក្សាក្នុងកម្មវិធីសិក្សាជាតិ ត្រូវសិក្សាដូចទៅនឹងកម្មវិធីសិក្សាសាលារដ្ឋ។

ភស្តុតាងនៃមហិច្ឆតារបស់ប្រធានក្រុមប្រឹក្សាភិបាលសាលា ត្រូវបានស្ដែងចេញឡើងយ៉ាងច្បាស់ជាមួយនឹងការប្រកាសអំពីសាខាថ្មី ដែលទើបបានបញ្ចប់នូវដំណាក់កាលរៀបចំផែនការ។ សាលានឹងផ្ដល់ឱកាសបន្ថែមទៀតដល់សិស្សានុសិស្ស ដើម្បីទាញយកប្រយោជន៍ពីការអប់រំដ៏អស្ចារ្យដែលសាលាផ្ដល់ជូន។

សាលានៅតែផ្ដោតសំខាន់ទៅលើរចនាសម្ព័ន្ធគ្រប់គ្រងសាលា និងបន្តផ្ដល់នូវឧត្តមភាពនៃការអប់រំដល់សិស្សានុសិស្សនៅក្នុងបរិស្ថានអប់រំមួយដែលមានសុវត្ថិភាពនិងភាពរីករាយស្របទៅនឹងកិត្តិនាមរបស់សាលាផងដែរ។ សាលានឹងបន្តប្ដេជ្ញាបម្រើដល់ការងារសប្បុរសធម៌ ទន្ទឹមនឹងការជួយដល់សហគមន៍ក្នុងតំបន់ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

|

Prominent School states its ambitions with bold name change and rebranding exercise

Zaman International School, one of Phnom Penh’s most elite educational institutions, has announced a change of name which will see it become Paragon International School (Cambodia).

The decision has been officially announced by its honourary chairman, H.E. Eang Sophalleth, whose wife, Lok Chumteav Chea, is the school’s chairwoman and, also just announced, has become sole proprietor of its three campuses as well as Zaman University.

Since her acquirement of the institution in full the Board felt that a rebranding exercise was required to bring new vigour and energy to the next stage of its journey.

After a lengthy period of consultation each member of the Board agreed Paragon International School (Cambodia) was the right fit in terms of the message the School wishes to portray. The university will be known as Paragon International University (Cambodia).

The School remains a bilingual place of education where students are able to study both an international and Khmer programme. The revered Cambridge examinations are taken by students who take international classes while the National Curriculum is adhered to for the School’s local classes.

Evidence of its continuing ambitions was made evident with the announcement of a new campus now past the preliminary stages of planning. It is set to offer even more students an opportunity to benefit from the exceptional education the School offers.

As always the focus of the School’s management will remain on giving students the top education the institution has become known for in a safe and happy environment. The School will continue in its commitment to charity and serve its local community whenever it can.

#ParagonISC
#ParagonU

Comments are closed.