សេចក្ដីប្រកាសព័ត៌មាន – ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ | Press Release – January 14, 2017

សេចក្ដីប្រកាសព័ត៌មាន – ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ | Press Release – January 14, 2017

គណៈគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុនហ្សាម៉ាន់ជួបសំណេះសំណាលជាមួយមាតាបិតា សិស្សនិស្សិត និងបុគ្គលិក នាថ្ងៃទី១៤ ខែ​មករា ឆ្នំា២០១៧ កន្លងទៅនេះ ក្រុមហ៊ុនហ្សាម៉ាន់បានរៀបចំកិច្ចប្រជុំមួយដែលមានការអញ្ជើញចូលរួមពីសំណាក់មាតាបិតា សិស្សនិស្សិត បុគ្គលិក និងសមាជិកគណៈកម្មការនៃរាល់គ្រឹះស្ថានសិក្សារបស់ក្រុមហ៊ុន ដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការផ្លាស់ប្តូរការគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន។ ម្ចាស់ភាគហ៊ុនធំបំផុតរបស់ ក្រុមហ៊ុនឥឡូវនេះគឺលោកជំទាវ ជា សុផាកន្នី ដែលជាអគ្គនាយិកាថ្មីរបស់ក្រុមហ៊ុនហ្សាម៉ាន់។

ឯកឧត្តម អ៊ាង សុផល្លែត ដែលជាប្រធានកិត្តិយសរបស់ក្រុមហ៊ុនព្រមទំាងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវអគ្គនាយិកាបានថ្លែងអំណរគុណចំពោះមាតាបិតានិងអាណាព្យាបាលសិស្ស​និស្សិត​ក្នុងការបន្តការគំាទ្រដល់រាល់គ្រឹះស្ថានអប់រំទាំងអស់របស់ក្រុម ហ៊ុនហ្សាម៉ាន់ និងបានគូសបញ្ជាក់ពីការទទួលស្គាល់នូវគុណភាពអប់រំនិងភាពជោគជ័យលើឆាកជាតិនិងអន្តរជាតិរបស់សាលា។ ឯកឧត្តមបានមានប្រសាសន៍ថា៖ « ថ្មីៗនេះ ទោះបីជាមានបញ្ហាតិចតួចក្តី សាលាហ្សាម៉ាន់បានឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំជាមួយនឹងប្រវត្តិនៃភាពជោគជ័យដ៏យូរអង្វែង»។  ឯកឧត្តមបានបន្ថែមទៀតថា៖«ដើម្បីឱ្យជាតិមាតុភូមិមានការអភិវឌ្ឍឆ្ពោះទៅមុខបាននោះ គឺទាមទារឱ្យមាននូវវិស័យអប់រំប្រកបដោយគុណភាពនិងការកសាងធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាអាទិភាព»។ដោយហេតុថា គ្រប់គ្រឹះស្ថានសិក្សារបស់ហ្សាម៉ាន់ទាំងអស់​តែងតែគោរពនូវច្បាប់និងរាល់បទដ្ឋានគតិយុត្តិរបស់ក្រសួង អប់រំ​ និងគ្រប់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសកម្ពុជា​ ឯកឧត្តមបានបង្ហាញនូវសេចក្តីទុកចិត្តយ៉ាងមុតមាំថា សាលានឹងនៅតែមានការទទួលស្គាល់លើឆាកជាតិ និងអន្តរជាតិ។

សិទ្ធិគ្រប់គ្រងក្រុមហ៊ុនត្រូវប្រគល់ជូនលោកជំទាវ ជា សុផាកន្នី ហើយសាកលវិទ្យាធិការថ្មីដែលត្រូវបានជ្រើសតាំងគឺលោកបណ្ឌិត ដេត សុខឧត្តម។ ហេតុនេះ​ យើងជឿយ៉ាងមុតមាំថា សាលានឹងបន្តផ្ដល់នូវគុណភាពអប់រំខ្ពស់និងពង្រីកសមិទ្ធផលនិងសកម្មភាពរបស់ខ្លួន ស្របតាមប្រសាសន៍របស់ឯកឧត្តម។

ឯកឧត្តម អ៊ាង សុផល្លែត បានបិទកម្មវិធីសំណេះដំណាលនេះដោយមានជាការជូនពរ ហើយភ្ញៀវកត្តិយសក៏បានរីករាយជាមួយនឹងខុកថែល (cocktail) នាឱកាសនេះផងដែរ។

On January 14, 2017, Zaman Co Ltd held a meeting with our schools’ parents, students, staff and board members to brief them about the Company’s recent updates. The company’s major share is now owned by Her Excellency Chea Sophakanny, the new Chairwoman.

Representing the new Chairwoman, and as the Honorary Chairman, H.E. Eang Sophalleth thanked all the parents and guardians for their continuing support for Zaman educational institutions and highlighted the national and international recognition and achievements of the schools thus far. He said, “Despite the recent minor issue, Zaman schools are based on a strong foundation with a long standing track record of success.” He further added, “The only way for our nation to move forward is to ensure the provision of quality education and the building of human resources, which the Royal Government of Cambodia has set as priorities.” As Zaman schools have always abided by the laws and regulations set forth by the Ministry of Education and other legal authorities of Cambodia, H.E. Eang Sophalleth expressed confidence that the schools will continue to be recognized both locally and internationally.

The company has been handed over to H.E. Chea Sophakanny, and  Dr. Deth Sok Udom was recently  appointed as the new university rector; thus we strongly believe that the schools will continue to  provide high quality education and expand their achievements and activities, His Excellency pointed out.

H.E. Eang Sophalleth closed the meeting with good wishes, and the guests enjoyed  cocktail refreshments afterward.

 

Comments are closed.