សេចក្ដីថ្លែងការណ៍ស្ដីពី ការផ្លាស់ប្ដូរឈ្មោះសាលា និងការបង្កើតស្លាកយីហោថ្មី | Press Conference – Paragon International School Cambodia
19 Nov

សាលាអន្តរជាតិហ្សាម៉ាន់ ដែលជាគ្រឹះស្ថានអប់រំមួយដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមគ្រឹះស្ថានអប់រំដទៃទៀត បានចេញសេចក្ដីប្រកាសស្ដីពីការផ្លាស់ប្ដូរឈ្មោះដែលកំពុងប្រើប្រាស់បច្ចុប្បន្នទៅជា «សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​» វិញ។  ការផ្លាស់ប្ដូរស្លាកយីហោថ្មីរបស់សាលា គឺជាការធ្វើទំនើបកម្មចាំបាច់ ដែលក្រុមប្រឹក្សាភិបាលសាលា មានមហិច្ឆតាចម្បង ក្នុងការបង្កើននូវកម្លាំង និងថាមពលថ្មី ឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់នៅក្នុងវិថីអប់រំ។ សេចក្ដីសម្រេចនេះត្រូវបានប្រកាសជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមប្រឹក្សាភិបាលកិត្តិយស ក្រោមការចាត់តាំងរបស់លោកជំទាវ ជា សុផាកន្នី ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់តែមួយគត់ របស់សាខាទាំងបីនៃសាលាអន្តរជាតិហ្សាម៉ាន់ និងសាកលវិទ្យាល័យហ្សាម៉ាន់។ ​​ក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសយកឈ្មោះ «សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​»​ ដែលជាឈ្មោះដ៏ស័ក្តិសមទៅតាមអត្តសញ្ញាណនៃសារអប់រំរបស់សាលា។ រីឯសាកលវិទ្យាល័យត្រូវបានប្ដូរទៅជា...

សេចក្ដីប្រកាសព័ត៌មាន – ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ | Press Release – January 14, 2017
14 Jan

គណៈគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុនហ្សាម៉ាន់ជួបសំណេះសំណាលជាមួយមាតាបិតា សិស្សនិស្សិត និងបុគ្គលិក នាថ្ងៃទី១៤ ខែ​មករា ឆ្នំា២០១៧ កន្លងទៅនេះ ក្រុមហ៊ុនហ្សាម៉ាន់បានរៀបចំកិច្ចប្រជុំមួយដែលមានការអញ្ជើញចូលរួមពីសំណាក់មាតាបិតា សិស្សនិស្សិត បុគ្គលិក និងសមាជិកគណៈកម្មការនៃរាល់គ្រឹះស្ថានសិក្សារបស់ក្រុមហ៊ុន ដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការផ្លាស់ប្តូរការគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន។ ម្ចាស់ភាគហ៊ុនធំបំផុតរបស់ ក្រុមហ៊ុនឥឡូវនេះគឺលោកជំទាវ ជា សុផាកន្នី ដែលជាអគ្គនាយិកាថ្មីរបស់ក្រុមហ៊ុនហ្សាម៉ាន់។ ឯកឧត្តម អ៊ាង សុផល្លែត ដែលជាប្រធានកិត្តិយសរបស់ក្រុមហ៊ុនព្រមទំាងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវអគ្គនាយិកាបានថ្លែងអំណរគុណចំពោះមាតាបិតានិងអាណាព្យាបាលសិស្ស​និស្សិត​ក្នុងការបន្តការគំាទ្រដល់រាល់គ្រឹះស្ថានអប់រំទាំងអស់របស់ក្រុម ហ៊ុនហ្សាម៉ាន់ និងបានគូសបញ្ជាក់ពីការទទួលស្គាល់នូវគុណភាពអប់រំនិងភាពជោគជ័យលើឆាកជាតិនិងអន្តរជាតិរបស់សាលា។ ឯកឧត្តមបានមានប្រសាសន៍ថា៖ « ថ្មីៗនេះ ទោះបីជាមានបញ្ហាតិចតួចក្តី សាលាហ្សាម៉ាន់បានឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំជាមួយនឹងប្រវត្តិនៃភាពជោគជ័យដ៏យូរអង្វែង»។  ឯកឧត្តមបានបន្ថែមទៀតថា៖«ដើម្បីឱ្យជាតិមាតុភូមិមានការអភិវឌ្ឍឆ្ពោះទៅមុខបាននោះ គឺទាមទារឱ្យមាននូវវិស័យអប់រំប្រកបដោយគុណភាពនិងការកសាងធនធានមនុស្ស...

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសាលាអន្តរជាតិ- ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ | CIS (Council of International Schools) Statement – 30 August 2016
30 Aug

រៀបចំអនាគត នៃការអប់រំអន្តរជាតិ CIS ក្រុមប្រឹក្សាសាលាអន្តរជាតិ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្មវត្ថុ៖ សាលាអន្តរជាតិហ្សាម៉ាន់ កម្ពុជា – សមាជិកភាព និងការទទួលស្គាល់ ឋានៈបេក្ខភាពជាមួយក្រុមប្រឹក្សាសាលាអន្តរជាតិ ជូនចំពោះអ្នកដែលពាក់ព័ន្ធ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបលោកអ្នកថា សាលាអន្តរជាតិហ្សាម៉ាន់ ដែលមានទីតាំងនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមាជិកមួយដែលមានស្ថានភាពល្អរបស់ក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS)។ CIS គឺជាអង្គការសមាជិកភាពសកលមិនស្វែងរកប្រាក់ចំណេញមួយនៃសាលាជាសមាជិកចំនួនប្រហែល ៧០០ និងសាកលវិទ្យាល័យ/មហាវិទ្យាល័យចំនួន ៤៩០ នៅក្នុងប្រទេសចំនួន ១១៤។ អង្គការនេះមានអត្ថិភាពដើម្បីផ្តល់សេវាដល់សមាជិកទាំងឡាយរបស់ខ្លួន ជាពិសេសសេវាទទួលស្គាល់ដែលផ្តល់ជូនសាលានូវដំណើរការកែលម្អ និងទទួលស្គាល់។...

សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា – ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ | CHEA (Cambodian Higher Education Association) Statement – 27 August 2016
27 Aug

សេចក្ដីថ្លែងការណ៍ របស់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា   កាលពីថ្ងៃច័ន្ទ ទី២២​ ខែសីហា ឆ្នាំ២០១៦ អ្នកការទូតជាន់ខ្ពស់ តួកគី ប្រចាំកម្ពុជា បានជួបជាថ្មីជាមួយមន្ត្រីការទូតជាន់ខ្ពស់កម្ពុជា ហើយបានស្នើសុំផ្ទាល់មាត់ជាថ្មីម្ដងទៀត ឱ្យរាជរដ្ឋាភិបាលកម្ពុជា បិទសាលារៀន និង សាកលវិទ្យាល័យ ហ្សាម៉ាន់ នៅកម្ពុជា។ សាលារៀន និង សាកលវិទ្យាល័យ ហ្សាម៉ាន់ គឺជាគ្រឹះស្ថានឯកជនដែលទទួលបានច្បាប់ពីកម្ពុជាដើម្បីវិនិយោគលើវិស័យអប់រំ និង ជាសមាជិក សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងដែលកំពុងដំណើរការបណ្ដុះបណ្ដាលសិស្ស និង និស្សិត...

សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ស្ដីពីការចោទប្រកាន់ – ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ | ZIS (Zaman International School) Statement Regarding Accusations – 18 July 2016
18 Jul

សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ ឆ្លើយតបទៅនឹងសារព័ត៌មានលើការចោទប្រកាន់នៅ​ក្នុងសន្និសីទ​កាសែតរបស់ស្ថានទូតទួរគីនៅថ្ងៃទី១៨/០៧/២០១៦ ដោយផ្អែកទៅលើការចុះផ្សាយទាក់់ទិនទៅនឹងសន្និសីទកាសែតរបស់ស្ថានទូតទួរគី យើងចាំបាច់ត្រូវជម្រាបជូន និងឆ្លើយតបទៅនឹងសំនួរនានាដើម្បីលុបបំបាត់ចម្ងល់ទាំងឡាយ។ ជាបឋមក្នុងនាមក្រុមហ៊ុនហ្សាម៉ាន់ យើងខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមរដ្ឋប្រហា​នៅប្រទេសទួរគី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ យើងខ្ញុំមានជំនឿលើលិទ្ធិប្រជាធិបតេយ្យ ហើយយើងគិតថា រដ្ឋាភិបាលគួរត្រូវបង្កើតឡើងឆ្លងកាត់ការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌។ យើងខ្ញុំមិនមានការគាំទ្រការចូលរារាំងរបស់ក្រុមយោធាណាមួយ ព្រោះអ្នកទាំងអស់គ្នានៅក្នុងប្រទេសទួរគី អាចនឹងទទួលរងគ្រោះជាខ្លាំងចំពោះការប៉ុនប៉ងដ៏ សាហាវនេះ។​ យើងមានអារម្មណ៍សោកស្តាយ​ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់​ ដែលសំដៅមកសាលាយើងដែលបានដំណើរការជាង២០ឆ្នាំមកហើយ ថាជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏សាហាវនេះ។ ខាងក្រោមគឺជាសំណួរ និងចម្លើយឆ្លើយតបនឹងចម្ងល់របស់សាធារណជន។ ១.​តើសាលាហ្សាម៉ាន់មានទំនាក់ទំនងជាមួយលោក ហ្វេធូឡា ហ្គូឡិនដែរឬទេ? សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាអន្តរជាតិឯករាជ្យមួយនៅក្នុងប្រទេសកម្ពុជា ដែលមានសិស្សចុះឈ្មោះចំនួនប្រហែល ២០០០ នាក់ ដែលកំពុងសិក្សាថ្នាក់មតេយ្យ ថ្នាក់បឋមសិក្សា ថ្នាក់វិទ្យាល័យ និងថ្នាក់សាកល​វិទ្យា​ល័យ​​​​​​។ សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលសាលា។ បុគ្គលិករដ្ឋបាល និងលោកគ្រូអ្នកគ្រូដែលធ្វើការក្នុងសាលាតំណាងអោយប្រទេសចំនួន ១៥ ផ្សេងៗគ្នា មានបទពិសោធន៍ក្នុងការបង្រៀនជាង...