សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ស្ដីពីការចោទប្រកាន់ – ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ | ZIS (Zaman International School) Statement Regarding Accusations – 18 July 2016

សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ស្ដីពីការចោទប្រកាន់ – ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ | ZIS (Zaman International School) Statement Regarding Accusations – 18 July 2016

សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់

ឆ្លើយតបទៅនឹងសារព័ត៌មានលើការចោទប្រកាន់នៅ​ក្នុងសន្និសីទ​កាសែតរបស់ស្ថានទូតទួរគីនៅថ្ងៃទី១៨/០៧/២០១៦ ដោយផ្អែកទៅលើការចុះផ្សាយទាក់់ទិនទៅនឹងសន្និសីទកាសែតរបស់ស្ថានទូតទួរគី យើងចាំបាច់ត្រូវជម្រាបជូន និងឆ្លើយតបទៅនឹងសំនួរនានាដើម្បីលុបបំបាត់ចម្ងល់ទាំងឡាយ។ ជាបឋមក្នុងនាមក្រុមហ៊ុនហ្សាម៉ាន់ យើងខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមរដ្ឋប្រហា​នៅប្រទេសទួរគី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ យើងខ្ញុំមានជំនឿលើលិទ្ធិប្រជាធិបតេយ្យ ហើយយើងគិតថា រដ្ឋាភិបាលគួរត្រូវបង្កើតឡើងឆ្លងកាត់ការបោះឆ្នោតប្រកបដោយសេរី

និងយុត្តិធម៌។ យើងខ្ញុំមិនមានការគាំទ្រការចូលរារាំងរបស់ក្រុមយោធាណាមួយ ព្រោះអ្នកទាំងអស់គ្នានៅក្នុងប្រទេសទួរគី អាចនឹងទទួលរងគ្រោះជាខ្លាំងចំពោះការប៉ុនប៉ងដ៏ សាហាវនេះ។​ យើងមានអារម្មណ៍សោកស្តាយ​ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់​ ដែលសំដៅមកសាលាយើងដែលបានដំណើរការជាង២០ឆ្នាំមកហើយ ថាជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏សាហាវនេះ។ ខាងក្រោមគឺជាសំណួរ និងចម្លើយឆ្លើយតបនឹងចម្ងល់របស់សាធារណជន។ ១.​តើសាលាហ្សាម៉ាន់មានទំនាក់ទំនងជាមួយលោក ហ្វេធូឡា ហ្គូឡិនដែរឬទេ?

សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាអន្តរជាតិឯករាជ្យមួយនៅក្នុងប្រទេសកម្ពុជា ដែលមានសិស្សចុះឈ្មោះចំនួនប្រហែល ២០០០ នាក់ ដែលកំពុងសិក្សាថ្នាក់មតេយ្យ ថ្នាក់បឋមសិក្សា ថ្នាក់វិទ្យាល័យ និងថ្នាក់សាកល​វិទ្យា​ល័យ​​​​​​។ សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលសាលា។ បុគ្គលិករដ្ឋបាល និងលោកគ្រូអ្នកគ្រូដែលធ្វើការក្នុងសាលាតំណាងអោយប្រទេសចំនួន ១៥ ផ្សេងៗគ្នា មានបទពិសោធន៍ក្នុងការបង្រៀនជាង ១០ ឆ្នាំមកហើយ។ ចំពោះចក្ខុវិស័យរបស់យើង គឺខិតខំប្រឹងប្រែងលើកតម្កើងបុគ្គលម្នាក់ៗឲ្យមានការរួមចំណែកក្នុងពិភពលោក ក្លាយជាបុគ្គលរឹងប៉ឹង មានការគោរពអ្នកដទៃក្នុងនាមបុគ្គល ជាក្រុម ជាពលរដ្ឋប្រទេសខ្លួន និងជាសមាជិកនៃសង្គមពិភពលោកទាំងមូល។ ស្ថាបនិករបស់សាលាអន្តរជាតិហ្សាម៉ាន់ បានចាប់ផ្តើមស្ថាបនាសាលាដោយផ្អែកលើស្មារតី និងទស្សនៈវិស័យពី​ លោក ហ្វេធូឡា ហ្គូឡិន។ ប៉ុន្តែលោក ហ្គូឡិន មិនដែល​មានការចូលរួមក្នុងការងាររដ្ឋបាល ឬ ជាម្ចាស់ស្របច្បាប់ណាមួយរបស់សាលាហ្សាម៉ាន់ឡើយ គឺគាត់មិនដែលបានផ្តល់ការសម្រេចចិត្តណាមួយក្នុងការបង្កើត ឬ ក្នុងដំណើការសាលានេះទេ។ សរុបមកអ្វីដែលទាក់ទងនឹងលោក ហ្គូឡិន គឺគ្រាន់តែស្មារតី និងទស្សនៈវិស័យតែប៉ុណ្ណោះ។ សាលាត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រសួងអប់រំយុវជន និងកីឡា

ដែលដំណើរក្រោមក្រុមហ៊ុនហ្សាម៉ាន់ដែលចុះឈ្មោះនៅក្នុងបញ្ជីរបស់ក្រសួងពាណិជ្ជកម្មផងដែរ។ ដូច្នេះសាលានេះ

គឺជាសាលារបស់ប្រជាជនកម្ពុជា ដែលមានការចុះអធិការកិច្ច ការបង់ពន្ធជាប្រចាំ និងរៀបចំដោយក្រុមប្រឹក្សាភិបាលរបស់សាលា។ សាលាហ្សាម៉ាន់មានភាពល្បីល្បាញដោយសារគុណភាពអប់រំ សមិទ្ធិផលជាតិ និងអន្តរជាតិ។ ២.តើបច្ចុប្បន្ននេះ សាលាអន្តរជាតិហ្សាម៉ាន់បានទទួលការគាំទ្រអ្វីខ្លះពីរដ្ឋាភិបាលប្រទេសកម្ពុជា? (ប្រសិនបើមាន) សាលាអន្តរជាតិហ្សាម៉ាន់ ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនហ្សាម៉ាន់ ដំណើរការតាំងពីពេលបង្កើតដោយស្របច្បាប់ និងបានគោរពបទបញ្ជារបស់ព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំមិនដែលបានទទួលបានការគាំទ្រជាហិរញ្ញវត្ថុ ឬ ការឧបត្ថម្ភណាមួយពីរដ្ឋាភិបាលកម្ពុជាឡើយ។ ប៉ុន្តែដោយសារតែសមិទ្ធិផលថ្នាក់ជាតិ និងអន្តរជាតិរបស់យើង សាលាទទួលបានការទទួលស្គាល់ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលកម្ពុជា។ ទាំងនេះហើយជាកត្តាដែលនាំអោយសាលាទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ ៣- តើមាននាយកប្រតិបត្តិ ឬសមាជិកក្រុមប្រឹក្សាភិបាលរបស់សាលាណាមួយជាអ្នកគាំទ្រ ឬ​មានសមានចិត្ត ចំពោះលោក

ហ្វេធូឡា ហ្គូឡិន (Fethullah Gulen) ឬទេ? មានបុគ្គលិកណាខ្លះ ជាអ្នកគាំទ្រ ឬមានសមានចិត្ត ចំពោះរូបគាត់?

នៅក្នុងការសំភាសន៍ការងារ យើងមិនសួរសំណួរពាក់ព័ន្ធនឹងចលនាហ្គូឡិនឡើយ ដូចនេះហើយ យើងមិនអាច​ដឹងទេថាបុគ្គលិកណាខ្លះ ឬ ប៉ុន្មាននាក់គាំទ្រចលនាហ្គូឡិនទេ។ ការគាំទ្រ ឬ មានសមានចិត្តចំពោះ លោក ហ្វេធូឡា ហ្គូឡិន មិនមែនជាតម្រូវការសម្រាប់បុគ្គលិកក្នុងអង្គភាពរបស់យើងឡើយ។ យើងគិតថា ប្រហែលជាមានបុគ្គលិកមួយចំនួន ដែលស្គាល់គាត់ និងយល់ពីទ្រឹស្តីនៃការបង្រៀនរបស់គាត់​។ ចំណែកសិស្សភាគច្រើន នៅក្នុងសាលារៀនរបស់យើង មិនស្គាល់ថា ហេ្វធូឡា ហ្គូឡិន ជានរណាផង។ ៤- តើអ្នកមានអ្វីឆ្លើយតបទៅកាន់ លោក ឯកអគ្គរដ្ឋទូត ដែលបានហៅ ក្រុមរបស់ លោក ហ្វេធូឡា ហ្គូឡិន ជា

«អង្គការ​ភេរវកម្ម» ហើយនិយាយថា សាលាហ្សាម៉ាន់ មានទំនាក់ទំនងជាមួយក្រុមនេះ?

សំណួរពាក់ព័ន្ធនឹង លោក​ ហ្គូឡិន ខ្លួនគាត់ផ្ទាល់ និងអ្នកគាំទ្រ បានឆ្លើយដោយខ្លួនពួកគាត់ រួចទៅហើយ។ សម្រាប់ការចោទប្រកាន់មកកាន់អង្គភាពរបស់យើងខ្ញុំផ្ទាល់វិញ នេះជាចំលើយរបស់យើង៖ ពាក់ព័ន្ធនឹងភាពស្អាតស្អំរបស់យើងខ្ញុំផ្ទាល់ យើងសូមអញ្ជើញលោកឯកអគ្គរដ្ឋទូត បង្ហាញ ភស្តុតាង ឬ សេចក្តីសម្រេចណាមួយដោយតុលាការ ដែលគាត់បានបង្ហាញទៅកាន់សាធារណៈជន និងអាជ្ញាធរ។ យើងមានជំនឿចិត្តលើភាពស្អាតស្អំរបស់អង្គភាព ដូចនេះវាជាកាតព្វកិច្ចរបស់គាត់ផ្ទាល់ ថាមានភស្តុតាងអ្វី ដើម្បីបញ្ជាក់ការចោទប្រកាន់នេះ។ យើងក៏សូមប្រកាសផងដែរថា យើងនឹងរកយុត្តិធម៌តាមនិតីវិធី ព្រោះការចោទប្រកាន់របស់លោក ឯកអគ្គរដ្ឋទូត​ មានបំណងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់យើង។ ក្រុមហ៊ុនហ្សាម៉ាន់ Co., Ltd ជាក្រុមហ៊ុនឯកជនរបស់ប្រទេសកម្ពុជា ដែលប្រកាន់តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងមានចម្ងល់ណាស់ថា ហេតុអ្វីបានជា ឯកអគ្គរដ្ឋទូតបរទេសអាចចោទប្រកាន់

ក្រុមហ៊ុនក្នុងស្រុកបានទាំងមិនមានភស្តុតាង​ ច្បាស់លាស់?

Ejder Kilic

ប្រធានក្រុមហ៊ុន ហ្សាម៉ាន់ Co., Ltd

|

Statement by Zaman Co, Ltd. to respond to the news regarding the accusations during the press conference organized by Turkish Embassy on 18.07.2016.

Based on the media coverage of the press conference, we have a necessity to inform the public and answer some questions to clarify the confusions. Firstly, as Zaman Co Ltd, we strongly condemn the coup attempt in Turkey that happened on 15 July, 2016. We strongly believe in democracy, and we think that governments should be formed through a process of free and fair elections; we are against any military interventions. Everyone in Turkey as well as its partners and friends will suffer a lot from this heinous attempt. We are saddened by the groundless accusation of us, the schools which have been operating for almost 20 years, being linked to this kind of heinous coup attempt. Below are our questions and answers people might be curious about.

1) Are Zaman Schools affiliated with Fethullah Gulens Movement?

Zaman International schools are one of Cambodia's premier independent international schools, enrolling over 2000 students in KG, Primary, High School and University level. ZIS is controlled by The School Board. The administration and teaching staff represent over 15 different countries. The average teaching experience of ZIS teachers is over 10 years. Our vision states that we strive to bring up individuals who will thrive and contribute to this world, have a solid sense of who they are, respect for others as individuals, as members of a group, as citizens of their nation, and as members of the global community.

The founders of Zaman International School started with the spiritual motivation of Mr Fethullah Gulen; however, Mr Gulen has never had any official link, ownership or involvement in the school administration, he has never taken a part in any sort of decision making process in forming or running the schools. The link with Mr Gulen had only motivational and inspirational nature. The schools are licensed by Ministry of Education, Youth and Sports, running under Zaman Co Ltd which is also a registered company in Ministry of Commerce. So schools are Cambodian schools which are regularly inspected, paying taxes duty and operated by its School Board. The schools are famous for their quality education and their national and international achievements.

2) What kind of support (if any) do the Zaman Schools currently receive from the Cambodian government?

Zaman Schools are run by Zaman Co ltd which has been operating since its establishment according to the law and regulations of the Kingdom of Cambodia. We have never received any financial or any other kind of support from Cambodian Government. But due to our national and International achievements, we have received high level honors and recognitions. This leads us to maintain our success.

3) Are any of the schools executives/board members/etc. a part of or sympathetic to Fethullah Gulen? Are there any staff members who are?

During job interviews, affiliation to Gulen Movement is never asked to the applicants. So we don’t exactly know who and how many of them do. As it is not a requirement to have sympathy to Mr. Gulen to work in our schools, we guess there might be staff knowing him and appreciating his teachings. This is not to mention that many of our students don’t even know who Mr. Fethullah Gulen is.

4) What is your response to the ambassador calling the Fethulah Gulen group a terrorist organization; and Zaman School has a link with it?

This is answered by Mr Gulen and his mouthpieces already. You may better refer to them. But for accusations to our company, here what we say; Referring to the presumption of innocence, we are inviting H.E. Ambassador to show the evidence, any court decision and whatever proof he has to blame us, to the public and the authorities. We have the confidence of innocence so it is his part to prove it. We would like to announce that we will seek for our legal rights as this accusation is an attempt to defame our company. Zaman Co ltd is a private company and is bound to Cambodian law and constitution of the Kingdom of Cambodia. We wonder how a foreign ambassador can blame a local company without solid evidence.

Ejder Kilic

Chairman, Zaman Co., Ltd

 

 

Comments are closed.